Technology

Recent

Thursday 20 April 2017

// // Leave a Comment

សារៈប្រយោជន៍នៃម៉ាសបិទមុខ

























ម៉ាសបិទមុខមានសារៈប្រយោជន៍ មិនចំពោះអ្នកដែលចូលចិត្ដតុបតែងមុខ រាល់ថ្ងៃនោះទេ ស្ដ្រីដែលមានមុខធម្មតាក៏អាចបិទ ម៉ាសបានដែរ។ ស្ដ្រីដែលមានស្បែកមុខស្ងួតគួរតែបិទម៉ាស ២ដងក្នុង១សប្ដាហ៍ ចំពោះស្ដ្រីដែលប៉ះពាល់នឹងការតុបតែងមុខច្រើន ត្រូវប្រើឡេទ្រនាប់ការពារមុននឹងបិទម៉ាស២ដងក្នុង១សប្ដាហ៍ ធ្វើឱ្យស្បែកមុខសម៉ដ្ឋរលោង នឹងជួយបន្ដឹងស្បែកមុខផងដែរ។
មុនដំបូងនៅពេលដែលស្ដ្រីបិទម៉ាស គួរតែលាងសម្អាតមុខជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន ទុករយៈពេល១៥នាទីទៅ២០នាទី រួចលោកស្រីអ្នកនាងកញ្ញាលុបមុខជាមួយទឹកធម្មតាទុករយៈពេល៣ម៉ោងមុននឹង ចាប់ផ្ដើមធ្វើការតុបតែងមុខ។ តែប្រសិនបើ លោកស្រីអ្នកនាងកញ្ញាបកម៉ាសបិទមុខភ្លាមរួចធ្វើការតុបតែងមុខ អាចបណ្ដាលឱ្យមានប្រតិកម្មលើផ្ទៃមុខ។
ផលប៉ះពាល់នៅពេលដែលជ្រើសរើសផលិតផលមិនបានត្រឹមត្រូវ ដូចជារោលស្បែកមុខ ស្បែកមុខក្រហម ធ្វើឱ្យផ្ទៃមុខរមាស់ជាដើម។ ត្រូវរកទិញម៉ាសបិទមុខនៅកន្លែងណាដែលត្រឹមត្រូវ នៅតាមហាង ឬផ្សារទំនើបជាដើម មុននឹងយកមកប្រើត្រូវសួរអ្នកលក់ឱ្យបានត្រឹមត្រូវពីបៀបប្រើផលិតផល ទាំងនោះ។ ព្រោះរបៀបប្រើម៉ាសបិទមុខគឺមិនដូចគ្នាទាំងអស់នោះទេ៕
If You Enjoyed This, Share this article with your Friends

New Blogger Widget

0 comments:

Post a Comment

Recent Post