Technology

Recent

Thursday 20 April 2017

// // Leave a Comment

ចំណុច​គួរ​យល់​ដឹង​មុន​សម្រេច​វះ​កាត់​ពង្រីក​សុដន់​

ការ​វះកាត់​កែ​សម្ផស្ស ពង្រីក​ដើម​ទ្រូង ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជា​វិធី​សាស្ត្រ​វះកាត់​ដ៏​ពេញ​និយម និង​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​ព្យាបាល​បញ្ហា​ដើម​ទ្រូង​តូច​ពី​កំណើត ឬ​ក៏​ដើម​ទ្រូង​មាន​សភាព​យារ​ធ្លាក់​ដោយ​សារ​វ័យ​ជ្រេ ឬ​ក្រោយ​ពេល​សម្រាល​បុត្រ​ជាដើម។
យ៉ាង​ណា​មិញ ដូច​គ្នា​នឹង​ការ​វះកាត់ ឬ​វិធី​សាស្ត្រ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ដែរ ការ​វះកាត់​ពង្រីក​ទ្រូង​នេះ​អាច​ផ្ដល់​ផល​វិបាក ឬ​គ្រោះ​ថ្នាក់​តិច ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ករណី​អនុវត្ត​ជាក់​ស្ដែង។
ផល​វិបាក​នានា​ដែល​ អាច​កើត​ឡើង​ដោយ​សារ​ការ​វះ​កាត់​ពង្រីក​សុដន់ផល​លំបាក​ទាំង​នោះ​រួមមាន លទ្ធផល​ក្រោយ​ការ​វះ​កាត់​ពុំ​បាន​ល្អ ដោយ​ទ្រូង​ទាំង​សង​ខាង​ធំ​មិន​ស្មើ​គ្នា ការ​ហូរ​ឈាម ឬ​កក​ឈាម​ក្រោយ​ពេល​វះកាត់ និង​ផល​វិបាក​បណ្ដាល​មក​ពី​កង្វះ​អនាម័យ ដែល​បង្កជា​រោគ​រលួយ​ជា​ដើម។
ប៉ុន្តែ​ផល​វិបាក និង​គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​កាត់​បន្ថយ​ដល់​កម្រិត​អប្បបរមា ក្នុង​ករណី​ដែល​អតិថិជន និង​វេជ្ជបណ្ឌិត​ឯកទេស​វះ​កាត់​កែ​សម្ផស្ស​ធ្វើ​ការ​ជ្រើស​រើស​នូវ​វិធី​ វះកាត់​បាន​ត្រឹម​ត្រូវ ដោយ​រួម​បញ្ចូល​នឹង​ការ​ប្រើ​ប្រាស់​សម្ភារ​ប្រភេទ​អ៊ីមភ្លែន និង​កន្លែង​វះកាត់​តាម​ស្ដង់ដារ។
ចំណុច​គួរ​ស្វែង​យល់​មុន ​ពេល​សម្រេច​ធ្វើ​ការ​វះកាត់​កែ​ដើម​ទ្រូង​អតិថិជន​គួរ​តែ​យល់​ដឹង​ពី​ ព័ត៌មាន​លម្អិត វិធីសាស្ត្រ​នៃ​ការ​វះកាត់ និង​ផល​វិបាក​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​វេជ្ជសាស្ត្រ​ក្នុង​អ៊ីនធឺណិត ការ​សាកសួរ​មិត្ត​ភក្តិ​ដែល​មាន​បញ្ហា​ប្រហាក់​ប្រហែល​គ្នា និង​ការ​ពិភាក្សា​ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​កែ​ សម្ផស្ស។
ដូច្នេះ​អតិថិជន​គួរ​តែ​ស្វែង​យល់​នូវ​ចំណុច​មួយ​ចំនួន​មុន​នឹង​សម្រេច​ ចិត្ត​ទទួល​យក​ការ​វះកាត់​កែ​សម្ផស្ស​សុដន់៕
If You Enjoyed This, Share this article with your Friends

New Blogger Widget

0 comments:

Post a Comment

Recent Post