Technology


Recent

Thursday 20 April 2017

// // Leave a Comment

សារៈប្រយោជន៍នៃម៉ាសបិទមុខ

























ម៉ាសបិទមុខមានសារៈប្រយោជន៍ មិនចំពោះអ្នកដែលចូលចិត្ដតុបតែងមុខ រាល់ថ្ងៃនោះទេ ស្ដ្រីដែលមានមុខធម្មតាក៏អាចបិទ ម៉ាសបានដែរ។ ស្ដ្រីដែលមានស្បែកមុខស្ងួតគួរតែបិទម៉ាស ២ដងក្នុង១សប្ដាហ៍ ចំពោះស្ដ្រីដែលប៉ះពាល់នឹងការតុបតែងមុខច្រើន ត្រូវប្រើឡេទ្រនាប់ការពារមុននឹងបិទម៉ាស២ដងក្នុង១សប្ដាហ៍ ធ្វើឱ្យស្បែកមុខសម៉ដ្ឋរលោង នឹងជួយបន្ដឹងស្បែកមុខផងដែរ។
មុនដំបូងនៅពេលដែលស្ដ្រីបិទម៉ាស គួរតែលាងសម្អាតមុខជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន ទុករយៈពេល១៥នាទីទៅ២០នាទី រួចលោកស្រីអ្នកនាងកញ្ញាលុបមុខជាមួយទឹកធម្មតាទុករយៈពេល៣ម៉ោងមុននឹង ចាប់ផ្ដើមធ្វើការតុបតែងមុខ។ តែប្រសិនបើ លោកស្រីអ្នកនាងកញ្ញាបកម៉ាសបិទមុខភ្លាមរួចធ្វើការតុបតែងមុខ អាចបណ្ដាលឱ្យមានប្រតិកម្មលើផ្ទៃមុខ។
ផលប៉ះពាល់នៅពេលដែលជ្រើសរើសផលិតផលមិនបានត្រឹមត្រូវ ដូចជារោលស្បែកមុខ ស្បែកមុខក្រហម ធ្វើឱ្យផ្ទៃមុខរមាស់ជាដើម។ ត្រូវរកទិញម៉ាសបិទមុខនៅកន្លែងណាដែលត្រឹមត្រូវ នៅតាមហាង ឬផ្សារទំនើបជាដើម មុននឹងយកមកប្រើត្រូវសួរអ្នកលក់ឱ្យបានត្រឹមត្រូវពីបៀបប្រើផលិតផល ទាំងនោះ។ ព្រោះរបៀបប្រើម៉ាសបិទមុខគឺមិនដូចគ្នាទាំងអស់នោះទេ៕
Read More
// // Leave a Comment

ផលប៉ះពាល់ពីលាបម្សៅនៅលើស្បែក

តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតយើង ផលិតផលសម្អាង ឬគ្រឿងសម្អាង(ផលិតផល កូស្មេទិច) បង្កើតឡើងក្នុងគោលបំណងជួយថែទាំ និងការពារស្បែករបស់យើង ព្រមទាំង ជួយចិញ្ចឹមស្បែកដោយបន្សើមជាតិទឹកនៅលើស្បែក។
ដូច្នេះផលិតផលទាំងនេះមានអត្ថប្រយោជន៍ខ្លាំងជ ណាស់ បើយើងប្រើប្រាស់វាចំគោលដៅ ឬចំតម្រូវការ ពិតប្រាកដរបស់ស្បែកយើងជាអាទិមាន ផលិតផល សម្រាប់ចិញ្ចឹមស្បែកស្ងួត ឬផលិតផលសម្រួលក្រ ពេញញើសសម្រាប់ស្បែកខ្លាញ់ជាដើម។
ការប្រើប្រាស់ផលិតផលទាំងនេះ២ដង ឬ៣ដងក្នុង១ ថ្ងៃ មិនឆ្លើយតបបានត្រឹមត្រូវទៅនឹងធម្មជាតិស្បែក ឬ តម្រូវការពិត ប្រាកដរបស់ស្បែកឡើយ។ ហើយការ ប្រើប្រាស់ខុសឆ្គងអាចបង្កឥទ្ធិពលអាក្រក់ ទៅលើ ស្បែកទៅវិញ។
ករណីត្រឹមត្រូវបំផុតមុននឹងសម្រេចចិត្ដប្រើប្រាស់ផលិតផលណាមួយ គួរតែសាកសួរយោបល់ជាមួយ គ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន ប្រយោជន៍ឱ្យ ដឹងថា តើស្បែកប្រភេទណា និងថាតើត្រូវលាបម្សៅបែបនេះបែបនោះប៉ុន្មានដងក្នុង១ថ្ងៃ?៕
Read More
// // Leave a Comment

វិធីការពារ និងកែបញ្ហាបែកសង្វារពោះ




មូលហេតុក្បាលពោះបែកសង្វារ មកពីស្បែកបរិវេណនោះ រីកមាឌ (យឺត)ខ្លាំង ទាំងក្នុងសភាពធម្មតា និងដោយការកើតជំងឺ ដូចជាស្ត្រីមានគភ៌ ស្ត្រីបំបៅដោះកូន អ្នកដែលធាត់លឿនពេក វ័យជំទង់ (ចន្លោះពីអាយុ ៩ទៅ ១៣ឆ្នាំ) មានបម្រែបម្រួល នៃការរីកធំធាត់យ៉ាងឆាប់រហ័ស កើតជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំដែលមានធាតុផ្សំ របស់ស្តេរ៉ូអ៊ីដ (Steroid) យូរពេក និងអ្នកកើតជំងឺ Cushing”s និង Marfan Syndromes ។
ចំពោះស្ត្រីមានគត៌ អាចការពារការបែកសង្វាពោះ ដោយលាបឡេ ថែស្បែកជាប្រចាំ នៅបរិវេណក្បាលពោះ តាំងពីទើបមានគភ៌ ។ចំណែកអ្នកធាត់វិញ នៅពេលសម្រកទម្ងន់ សង្វាពោះ ក៏ចុះថយទៅតាមនោះដែរ ។ប្រការសំខាន់ មិនគួរប្រើថ្នាំស្តេរ៉ូអ៊ីដ ញឹកញាប់ បន្តបន្ទាប់គ្នា យូរពេកឡើយ ហើយក៏ត្រូវស្ថិតក្រោមកា
រថែទាំ ព្យាបាលពីគ្រូពេទ្យផងដែរ ទើបមានសុវត្តិភាព ។
ការថែទាំ ដើម្បីកែបញ្ហាបែកសង្វាពោះ គួរប្រើថ្នាំសម្រាប់លាប ដែលផ្សំឡើងដោយអាស៊ីដវីតាមីន A ដូចជា Tretinoin អាចជួយអោយអាការ ប្រសើរឡើង និងត្រូវទទួលទានអាហារ អោយបានគ្រប់ទាំង៥ក្រុម ហាត់ប្រាណ អោយបានជាប់ជាប្រចាំ ទើបសុខភាពរាងកាយបានល្អ មាំមួន ពិសេស ត្រូវលាបឡេបំប៉នស្បែកជាប្រចាំ ៕
Read More
// // Leave a Comment

កាត់​បន្ថយ​​ស្លេស្ម ​ដោយ​ក្រូច​ឆ្មា​ និង​អំបិល​

អាការ​ក្អក​ផ្តាស​សាយ ​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​ជម្ងឺ​ដែល​អាច​ប៉ះ​ពាល់​ដល់​បំពង់​ក​របស់​អ្នក​ ​ជា​​ហេតុ​បណ្តាល​ឱ្យ​មាន​ស្លេស្ម​​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​រមាស់​ត្រង់​បំពង់​ក​ព្រម​​ទាំង​​ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ផង​ដែរ​ ។​
វិធីសាស្រ្ត​បែប​ធម្ម​ជាតិ​មួយ​ចំនួន​ ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​​បញ្ហា​ស្លេស្ម​របស់​អ្នក​បាន​ ដោយ​​​​អ្នក​ខ្លះ​ជ្រើស​រើស​យក​ទឹក​ក្រូច​ឆ្មា​មក​ញុំា​ដើម្បី​កាត់​បន្ថយ​​ បញ្ហា​​ស្លេស្ម​នេះ ​។ លើស​ពី​​ នេះ​ទៅ​ទៀត​ អ្នក​អាច​យក​ក្រូច​ឆ្មា​មួយ​ចំ​ណិត​មក​ ដាក់​អំបិល​បន្តិ​ច​ៗ​ រួច​ញុំា​​ ​​វិធី​សាស្ត្រ​នេះ ​អាច​ជួយ​កាត់​បន្ថយ​នៅ​បញ្ហា​ស្លេ​ស្ម​នេះ​ ហើយ​ថែម​ទាំង​ជួយ​ឱ្យ​​បំពង់​ករបស់​អ្ន​ក​​ស្រ​ឡះ​​ល្អ​​ ផងដែ​រ៕​
Read More
// // Leave a Comment

ការប្តូររបបរស់នៅ និងរបបទទួល​​ទាន​​មាន​​សារៈប្រយោជន៍ចំពោះអ្នកមាន​សម្ពាធ​ឈាម​ទាប




















ថ្វីត្បិតវាមិនមានគ្រោះថ្នាក់ដូចជំងឺលើសឈាម តែជំងឺសម្ពាធឈាមទាប ក៏បង្កការរំខានមិនតិចឡើយសម្រាប់រូបអ្នកកើតជំងឺនេះ។ ការផ្លាស់ប្តូរអំពីរបៀបរបបរស់នៅ និងរបបទទួលទាន អាចជួយព្យាបាលជំងឺដោយប្រសិទ្ធភាព។
ក្រុមវេជ្ជបណ្ឌិតច្រើនតែទូន្មានថា គួរបន្ថយបរិមាណអំបិលក្នុងរបបទទួលទានប្រចាំថ្ងៃ  ព្រោះសូដ្យូមក្នុងអំបិលធ្វើឱ្យកើនសម្ពាធឈាម។ ប៉ុន្តែចំពោះអ្នកសម្ពាធឈាមទាបនោះ គួរប្រើអំបិលច្រើនជាង។ ប្រសិនអ្នកមានជំងឺបេះដូង គឺត្រូវសាកសួរយោបល់របស់វេជ្ជបណ្ឌិត មុនពេលកែសម្រួលមកកាន់របបទទួលទាននេះ។
ក្នុងមួយថ្ងៃ ត្រូវផឹកទឹកប្រមាណ១០កែវ ក្រោយពេលហាត់ប្រាណ ឬក្នុងថ្ងៃក្តៅខ្លាំង គួរប្រើទឹកមានសមាសធាតុសូដ្យូម និងប៉ូតាស្យូមច្រើន។
ហាត់ប្រាណរាល់ថ្ងៃ ជួយរក្សាចរាចរឈាមក្នុងសរីរាង្គឱ្យបានល្អ ហេតុនេះបន្ថយជំងឺសម្ពាធឈាមទាប។ ត្រូវប្រយ័ត្នប្រយែងពេលក្រោកឈរប្រថុចញ៉ុច ពេលកំពុងគេង ឬអង្គុយ គួរដកដង្ហើមវែងៗប៉ុន្មាននាទី មុនពេលក្រោកឈរ ដើម្បីបង្កើនចរាចរឈាមទៅកាន់ផ្នែកផ្សេងៗនៃសរីរាង្គ។
គួរបន្ថយពពួកអាហារសម្បូរកាបោនអ៊ីដ្រាត ដូចជាដំឡូងបារាំង បាយ និងនំប៉័ង។ អ្នកសម្ពាធឈាមទាប គួរទទួលទានកាហ្វេ ព្រោះសារជាតិកាហ្វេអ៊ីនក្នុងកាហ្វេធ្វើឱ្យកើនសម្ពាធឈាម។
ប្រើប្រាស់ ភេសជ្ជៈមានអាល់កុល បង្កការបាត់បង់ទឹកក្នុងសរីរាង្គ។ ត្រូវផឹកទឹកច្រើន បង្កើនបរិមាណបន្លែផ្លែឈើ សាច់អន្ទង់ មាន់ និងត្រីក្នុងរបបទទួលទាន៕
Read More
// // Leave a Comment

យុវវ័យប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន



បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។
ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាល ឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។
ផលប៉ះពាល់ចំពោះយុវវ័យមានពីរ ដំណាក់កាល គឺរយៈពេលខ្លី និងរយៈ ពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវ ចិត្ដធ្វើឱ្យយុវជនបាត់បង់ឱ កាសក្នុង ការក្រេបយកចំណេះវិជ្ជា និងខាតពេលវេលា ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ករណី ខ្លះបញ្ហាផ្លូវចិត្ដធ្វើ ឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់ ជីវិត ដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជាដើម។
ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត។
យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ និងស្វែងយល់ឱ្យបានច្បាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឱ្យមានផលប៉ះពាល់ ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ៕
Read More
// // Leave a Comment

ចំណុច​គួរ​យល់​ដឹង​មុន​សម្រេច​វះ​កាត់​ពង្រីក​សុដន់​

ការ​វះកាត់​កែ​សម្ផស្ស ពង្រីក​ដើម​ទ្រូង ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជា​វិធី​សាស្ត្រ​វះកាត់​ដ៏​ពេញ​និយម និង​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​ព្យាបាល​បញ្ហា​ដើម​ទ្រូង​តូច​ពី​កំណើត ឬ​ក៏​ដើម​ទ្រូង​មាន​សភាព​យារ​ធ្លាក់​ដោយ​សារ​វ័យ​ជ្រេ ឬ​ក្រោយ​ពេល​សម្រាល​បុត្រ​ជាដើម។
យ៉ាង​ណា​មិញ ដូច​គ្នា​នឹង​ការ​វះកាត់ ឬ​វិធី​សាស្ត្រ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ដែរ ការ​វះកាត់​ពង្រីក​ទ្រូង​នេះ​អាច​ផ្ដល់​ផល​វិបាក ឬ​គ្រោះ​ថ្នាក់​តិច ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ករណី​អនុវត្ត​ជាក់​ស្ដែង។
ផល​វិបាក​នានា​ដែល​ អាច​កើត​ឡើង​ដោយ​សារ​ការ​វះ​កាត់​ពង្រីក​សុដន់ផល​លំបាក​ទាំង​នោះ​រួមមាន លទ្ធផល​ក្រោយ​ការ​វះ​កាត់​ពុំ​បាន​ល្អ ដោយ​ទ្រូង​ទាំង​សង​ខាង​ធំ​មិន​ស្មើ​គ្នា ការ​ហូរ​ឈាម ឬ​កក​ឈាម​ក្រោយ​ពេល​វះកាត់ និង​ផល​វិបាក​បណ្ដាល​មក​ពី​កង្វះ​អនាម័យ ដែល​បង្កជា​រោគ​រលួយ​ជា​ដើម។
ប៉ុន្តែ​ផល​វិបាក និង​គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​កាត់​បន្ថយ​ដល់​កម្រិត​អប្បបរមា ក្នុង​ករណី​ដែល​អតិថិជន និង​វេជ្ជបណ្ឌិត​ឯកទេស​វះ​កាត់​កែ​សម្ផស្ស​ធ្វើ​ការ​ជ្រើស​រើស​នូវ​វិធី​ វះកាត់​បាន​ត្រឹម​ត្រូវ ដោយ​រួម​បញ្ចូល​នឹង​ការ​ប្រើ​ប្រាស់​សម្ភារ​ប្រភេទ​អ៊ីមភ្លែន និង​កន្លែង​វះកាត់​តាម​ស្ដង់ដារ។
ចំណុច​គួរ​ស្វែង​យល់​មុន ​ពេល​សម្រេច​ធ្វើ​ការ​វះកាត់​កែ​ដើម​ទ្រូង​អតិថិជន​គួរ​តែ​យល់​ដឹង​ពី​ ព័ត៌មាន​លម្អិត វិធីសាស្ត្រ​នៃ​ការ​វះកាត់ និង​ផល​វិបាក​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​វេជ្ជសាស្ត្រ​ក្នុង​អ៊ីនធឺណិត ការ​សាកសួរ​មិត្ត​ភក្តិ​ដែល​មាន​បញ្ហា​ប្រហាក់​ប្រហែល​គ្នា និង​ការ​ពិភាក្សា​ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​កែ​ សម្ផស្ស។
ដូច្នេះ​អតិថិជន​គួរ​តែ​ស្វែង​យល់​នូវ​ចំណុច​មួយ​ចំនួន​មុន​នឹង​សម្រេច​ ចិត្ត​ទទួល​យក​ការ​វះកាត់​កែ​សម្ផស្ស​សុដន់៕
Read More

Recent Post